ធានាល្បឿនអនុវត្តគំរោងការណ៍សំអាតជាតិគីមីពុល Dioxin នៅព្រលានយន្តហោះ Da Nang

(VOV)_នាព្រឹកថ្ងៃទី៨មករារដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ​Ngo
Xuan Lich បានទៅត្រួតពិនិត្យដំណើការនៅការដ្ឋាន៖គំរោងការណ៍សំអាត​ជាតិគីមីពុល
Dioxinនៅព្រលានយន្តហោះ Da Nang និងជួបធ្វើការជាមួយ​ស្ថាប័ន​មានសមត្ថកិច្ច
នានាអំពីដំណើការអនុវត្តគំរោងការណ៍។

គំរោងការណ៍នេះដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក និងកងទ័ពជើង
អាកាស ក្រសួងការពារជាតិវៀតណាមរួមសហការអនុវត្ត។ គោលដៅរបស់​គំរោង
ការណ៍គឺសំអាតផ្ទៃដី ៩ហ្មឺន m3 និង ភក់ដែលត្រូវ​បំពុលដោយជាតិគីមីពុល Dioxin
តាមបទដ្ឋាន ដោយរដ្ឋាភិបាលវៀតណាមកំណត់៕