ជាមួយនឹងតួរលេខនេះ វៀតណាមត្រូវបានដំឡើងពីប្រទេសមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ យោងតាមធនាគារពិភពលោក ការដំឡើងចំណាត់ថ្នាក់របស់វៀតណាមគឺដោយសារតែកំណើនសេដ្ឋកិច្ចនិងការនាំចេញ។ ក្នុងរយៈពេលពីរឆ្នាំ គឺ ២០២៤-២០២៥ ការនាំចេញកើនឡើងជាង ១៥% ខណៈដែលកំណើនសេដ្ឋកិច្ច (GDP) គឺសម្រេចបាន ៧% និង ៨% រៀងៗខ្លួន។ ក្នុងដំណាក់កាល ២០២១-២០២៥ ចំណូលជាតិសរុប (GNI) របស់វៀតណាម កើនឡើងជាមធ្យម ១០% ជារៀងរាល់ឆ្នាំ ជាតួរលេខដែលត្រូវបានអ្នកជំនាញធនាគារពិភពលោកចាត់ទុកថាជា "អត្រាកំណើនដ៏រឹងមាំ និងមាននិរន្តរភាពបំផុតនៅក្នុងតំបន់"។
វៀតណាមមានគោលបំណងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ដោយឈានទៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ នៅឆ្នាំនេះ ធនាគារពិភពលោកបានវាយតម្លៃប្រទេសចំនួន ២១៨ ដោយមានប្រទេសចំនួន ៦ ត្រូវបានធ្វើឱ្យប្រសើរឡើង។ ក្រៅពីវៀតណាម ប្រទេសចំនួនបួនត្រូវបានធ្វើឱ្យប្រសើរឡើងពីប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រាក់ចំណូលមធ្យមកម្រិតខ្ពស់៖ ហ្វីលីពីន ស្រីលង្កា ហ្ស៊កដានី និងមីក្រូណេស៊ី។ ប្រទេសតូហ្គោ ដែលជាប្រទេសមួយនៅអាហ្វ្រិកខាងលិច ត្រូវបានដំឡើងពីប្រាក់ចំណូលទាបទៅជាប្រាក់ចំណូលមធ្យមកម្រិតទាប៕
