ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យបណ្ឌិត្យសភា បង្កើតរបកគំហើញក្នុងគុណភាពនៃការបណ្តុះបណ្តាលនិងការស្រាវជ្រាវវិទ្យាសាស្ត្រ; ផ្លាស់ប្តូរការត្រិះតិះ លើកកម្ពស់សមត្ថភាពព្យាករណ៍ បញ្ជា និងធ្វើសេនាធិការយុទ្ធសាស្ត្រ; ផ្លាស់ប្តូរយ៉ាងខ្លាំងពីការបញ្ជូនចំណេះដឹងដូចធម្មតា ទៅជាការអភិវឌ្ឍសមត្ថភាពក្នុងការដោះស្រាយបញ្ហាចម្រុះ អន្តរផ្នែក និងការឆ្លើយតបទៅនឹងករណីដែលមិនធ្លាប់មានពីមុនមក៖ «បណ្ឌិត្យសភាមិនត្រឹមតែត្រូវកែលម្អកម្មវិធីសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបញ្ជាក់អំពីបញ្ហាថ្មីៗទាក់ទងនឹងការត្រិះរិះ គោលដៅ វិធីសាស្រ្ត និងប្រភពធនធានសម្រាប់ការពារមាតុភូមិ។ ត្រូវតែបំពាក់ឱ្យសិក្ខាកាមនូវការត្រិះរិះជាយុទ្ធសាស្ត្រ សមត្ថភាព និងប្ញទ្ធានុភាពដើម្បីបំពេញតម្រូវការនៃស្ថានភាពថ្មី។ ត្រូវបង្កើតរបកគំហើញនៅក្នុងគុណភាពនៃការបណ្តុះបណ្តាលកម្មាភិបាលប្រតិបត្តិការ យុទ្ធសាស្ត្រ ក៏ដូចជាកម្មាភិបាលកម្រិតខ្ពស់របស់បក្ស រដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលផ្សារភ្ជាប់នឹងការលើកកម្ពស់គុណភាពនៃការស្រាវជ្រាវវិទ្យាសាស្ត្របន្ថែមទៀត; ធ្វើឱ្យបណ្ឌិត្យសភាក្លាយជាមជ្ឈមណ្ឌលសខេនាធិការយុទ្ធសាស្ត្រឈានមុខគេសម្រាប់យោធា និងការពារជាតិ។ យកសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាយុទ្ធសាស្ត្រ សមត្ថភាពអនុវត្តជាក់ស្តែង ការរៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រ ជារង្វាស់នៃគុណភាពបណ្តុះបណ្តាល»៕
