នៅក្នុងសម័យប្រជុំស្តីពីសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម ច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងច្បាប់ស្តីពីអង្គការឥណទាន អនុប្រធានរដ្ឋសភាលោកស្រី ង្វៀន ធីហុង បានថ្លែងថា សេចក្តីព្រាងច្បាប់នេះជាទូទៅ បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ដាក់ជូនរដ្ឋសភាដើម្បីពិចារណា និងបោះឆ្នោតអនុម័ត។ ទាក់ទងនឹងខ្លឹមសារនៃការធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម អនុប្រធានរដ្ឋសភាលោកស្រី ង្វៀន ធីហុង បានឲ្យដឹងបន្ថែមទៀតថា៖
“ចំពោះខ្លឹមសារនៃការធ្វើវិសោធនកម្ម និងការបន្ថែមច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម ទាក់ទងនឹងយន្តការហិរញ្ញវត្ថុរបស់ធនាគាររដ្ឋ គឺបន្តពិនិត្យឡើងវិញនូវគោលការណ៍ដោះស្រាយភាពខុសគ្នានៃចំណូល-ចំណាយ ដោយធានានូវលក្ខណៈពិសេសរបស់ធនាគារមជ្ឈិម ស្របតាមច្បាប់ថវិការដ្ឋនាបច្ចុប្បន្ន។ ត្រូវពិនិត្យឡើងវិញបទប្បញ្ញត្តិយ៉ាងម៉ត់ចត់ ជាមួយនឹងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ និងយន្តការគ្រប់គ្រងហានិភ័យសមស្រប ដោយបំពេញតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប៉ុន្តែមិនប៉ះពាល់ដល់សុវត្ថិភាពប្រតិបត្តិការនៃអង្គការឥណទាន និងប្រព័ន្ធធនាគារនោះឡើយ”៕
