(VOVworld)-នាព្រឹកថ្ងៃទី៣១មិនា គណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មាន
AFP បានមកទស្សនាស្ថានីយ៍វិទ្យុសម្លេងវៀតណាម(VOV) សំដៅផ្លាស់ប្តូរនិងស្វែង
រកទិសដៅសហប្រតិបត្តិការលើគ្រប់វិស័យជាមួយVOV។ អគ្គនាយករង VOV លោក
Vu Hai បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាជាន់ខ្ពស់ AFP ដឹកនាំដោយ
លោក Emmanuel Hoog ប្រធាននិងជាអគ្គនាយកទីភ្នាក់ងារសារព័ត៌មាន AFP ផង
ដែរ។

អគ្គនាយករង VOV លោក Vu Hai បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាជាន់ខ្ពស់ AFP ដឹកនាំដោយ លោក Emmanuel Hoog ប្រធាននិងជាអគ្គនាយកទីភ្នាក់ងារសារព័ត៌មាន AFP


នៅក្នុងជំនួបនេះ លោក Vu Hai បានឲ្យដឹងថា វិទ្យុសម្លេងវៀតណាមបច្ចុប្បន្ន
បានក្លាយទៅជាស្ថាប័នផ្សព្វផ្សាយពហុមធ្យោបាយ ដោយប្រមូលផ្តុំទាំង វិទ្យុសម្លេង
ទូរទស្សន៍ កាសែតបោះពុម្ភផ្សាយនិងកាសែតអេឡិចត្រូនិក។ដោយឧត្តមានដែល
មានស្រាប់នោះ លោក Vu Hai សង្ឃឹមថា អាចសហការជាមួយ AFP លើវិស័យវិទ្យុ
សម្លេង ទូរទស្សន៍និងបណ្តុះបណ្តាល៖

“វិទ្យុសម្លេងមានបំណងសហប្រតិបត្តិការជាមួយ AFP អាចជាកិច្ចសហប្រតិ
បត្តិការទិញព័ត៌មាន។ បន្ទាប់មកគឺបណ្តុះបណ្តាលផលិតវេដីអូ។ ដោយសារវិទ្យុ សម្លេងវៀតណាមបច្ចុប្បន្នជាស្ថាប័នពហុមធ្យោបាយ ដូច្នេះគឺត្រូវការការបណ្តុះ
បណ្តាល។​តាមនោះ យើងខ្ញុំទន្ទឹងរង់ចាំការបណ្តុះបណ្តាលរបស់ជំនាញការបរទេស
ជាពិសេសគឺជំនាញការបារាំងផងដែរ”។

រីឯខ្លួនវិញ ប្រធាន AFP លោក Hoog បានឲ្យដឹងថា AFP បច្ចុប្បន្ន មានស្ថាន
តំណាងនៅឯបរទេសរាប់រយកន្លែងនិងទើបបើកឲ្យដំណើរការស្ថាប័នតំណាងមួយ
ទៀតនៅទីក្រុងព្យុងយ៉ាង(ស.ប.ប.ក)ផងដែរ៕