រហូតមកដល់បច្ចុប្បន្ន ឃុំនិងសង្កាត់ជាច្រើនសម្រេចបានអត្រាជាង ៩៥% ហើយទីក្រុងខិតខំបំពេញការពិនិត្យសុខភាព សម្រាប់សិស្សានុសិស្សមុនថ្ងៃទី ៤ ខែកញ្ញា។

ដើម្បីអនុវត្តកម្មវិធីពិនិត្យសុខភាពប្រកបដោយប្រសិទ្ធភាព ទីក្រុងហាណូយបានចល័តមណ្ឌលសុខភាពចំនួន ១៦៨ ដែលបំពេញតាមតម្រូវការសម្រាប់ការពិនិត្យសុខភាពស្របតាមច្បាប់ស្តីពីការពិនិត្យ និងព្យាបាលសុខភាព ហើយក៏បំពេញតាមតម្រូវការសម្រាប់បច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើត ធ្វើបច្ចុប្បន្នភាព និងភ្ជាប់ទិន្នន័យជាមួយប្រព័ន្ធកំណត់ត្រាសុខភាពអេឡិចត្រូនិករបស់ទីក្រុង និងវេទិការួមរបស់ក្រសួងសុខាភិបាល។ ការចំណាយទាំងមូលលើការពិនិត្យសុខភាពត្រូវបានគ្របដណ្តប់ដោយថវិកាទីក្រុង ស្របតាម គោលនយោបាយជួយឧបត្ថម្ភសុខុមាលភាពសង្គម សម្រាប់ប្រជាជនទីក្រុងហាណូយ។ លោក វ៉ូ កាវ កឿង អនុប្រធានមន្ទីរសុខាភិបាលទីក្រុងហាណូយ បានឲ្យដឹងថា៖ "ក្រសួងសុខាភិបាល បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំគ្រឹះស្ថានសុខភាពដែលមានសមត្ថភាពឲ្យសហការជាមួយមណ្ឌលសុខភាព ដើម្បីធ្វើការពិនិត្យសុខភាពសម្រាប់កុមារនៅតាមសាលារៀន ដោយបង្កើតលក្ខខណ្ឌងាយស្រួលបំផុតសម្រាប់ឪពុកម្តាយ និងសិស្សានុសិស្ស។ ការធានាគុណភាពនៃការពិនិត្យសុខភាពសម្រាប់សិស្សា នុសិស្សក៏ជាខ្លឹមសារដែលយើងអនុវត្តយ៉ាងពេញលេញតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល ផង ដែរ"

បច្ចុប្បន្ននេះ ទីក្រុងហាណូយមានកុមារ និងសិស្សានុសិស្សជាង ២,២ លាននាក់ នៅក្នុងគ្រឹះស្ថានអប់រំជាង ៤.៧០០ ចាប់ពីសាលាមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ និងសាលាអន្តរកម្រិត ដែលទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃក្នុងអំឡុងពេលនេះ៕