សម័យប្រជុំបានពិចារណាលើចំណុចសំខាន់ៗចំនួន ៥១ សម្រាប់បំពេញភារកិច្ចនៃឆ្នាំ២០២៦ និងរួមចំណែកបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយនៅប៉ុន្មានឆ្នាំបន្តបន្ទាប់។ ថ្លែងទៅកាន់សម័យប្រជុំ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ដូ វ៉ាន់ ចៀន បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ទីក្រុងហាណូយបានបង្ហាញយ៉ាងច្បាស់ពីតួនាទីនាំមុខគេ ជាមួយនឹងការរួមចំណែកដ៏ទូលំទូលាយ និងមានលក្ខណៈជាមូលដ្ឋាន។ សេដ្ឋកិច្ចរបស់រដ្ឋធានីបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយ GRDP ក្នុងរយៈពេល៦ខែដើមឆ្នាំ បានកើនឡើង ៨,២២% ដែលខ្ពស់ជាងមធ្យមភាគរបស់ប្រទេសទាំងមូល។ ទីក្រុងហាណូយគឺជាប៉ូលកំណើនដ៏សំខាន់ពិសេស ដឹកនាំការអភិវឌ្ឍរួមរបស់ប្រទេសទាំងមូល ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ចំនួន ១១% ឬច្រើនជាង ក្នុងរយៈពេល ៦ ខែចុងឆ្នាំ។
«ពិនិត្យឡើងវិញជាបន្ទាន់ និងកែសម្រួលសេណារីយ៉ូកំណើនឱ្យច្បាមជាប់ស្ថានភាពជាក់ស្តែង លុបបំបាត់ឧបសគ្គទាំងអស់ និងកៀរគរធនធានជាអតិបរមាសម្រាប់ការអភិវឌ្ឍ។ ទីក្រុងត្រូវតែយកលទ្ធផលនៃការដឹកនាំ ការអនុវត្តភារកិច្ចនយោបាយ ជាពិសេសគោលដៅកំណើនសេដ្ឋកិច្ច ចំណូលថវិកា វឌ្ឍនភាពនៃគម្រោង និងលទ្ធផលនៃការបើកចំណាយដើមទុនវិនិយោគ... ដើម្បីវាយតម្លៃសកម្មភាពរបស់អង្គការ និងបុគ្គល; សមត្ថភាពរបស់ប្រមុខដឹកនាំ និងអ្នកដែលត្រូវបានចាត់តាំងឱ្យដឹកនាំការងារ ត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងលទ្ធផលនៃស្ថាប័ន អង្គការ និងអង្គភាពរបស់ខ្លួន។ សង្ឃឹមថា ប្រតិភូទាំងអស់ បានពិភាក្សាគឺត្រូវតែធ្លុះធ្លាយ បានសម្រេចគឺត្រូវតែអនុវត្តយ៉ាងសកម្ម និងបានធ្វើគឺត្រូវតែនាំមកនូវផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។ យើងត្រូវតែឆ្ពោះទៅរកការកសាងសង្គមមួយដែលមានសណ្តាប់ធ្នាប់ វិន័យ សុវត្ថិភាព ស្អាតស្អំ ស៊ីវិល័យ សុខដុមរមនា និងការអភិវឌ្ឍ៕
