ការដំឡើងថ្នាក់ទីផ្សារភាគហ៊ុន ជួយ​ពង្រីក​សមត្ថភាពទទួលបានដើមទុនវិនិយោគ​សកល។ យោងតាមការព្យាករណ៍ លំហូរមូលធនសកម្មនិងអកម្មសរុបចូលទៅក្នុងប្រទេសវៀតណាមបន្ទាប់ពីការដំឡើងថ្នាក់ អាច​ឈានដល់ប្រហែល ៦-១០​ ពាន់លានដុល្លារ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ក្នុងនោះ Vanguard ដែលជាស្ថាប័នគ្រប់គ្រង​ទ្រព្យសកម្មធំជាងគេទីពីររបស់ពិភពលោក បានឱ្យដឹងថា នឹងវិនិយោគប្រហែល ២,៥ ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាមតាមរយៈមូលនិធិ FTSE សម្រាប់វិនិយោគិនសកលរាប់លាននាក់។ លោកស្រី Wanming Du នាយិកាគោលនយោបាយសន្ទស្សន៍សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅ FTSE Russell បានបញ្ជាក់ថា៖ «​FTSE Russell មានក្រុម​សន្ទស្សន៍សកលមួយ ដោយ​​មានទ្រព្យសកម្មប្រមាណ ២,៨ ពាន់ពាន់លានដុល្លារដែលត្រូវបាន​គ្រប់គ្រងដោយ​​ផ្សារ​ភ្ជាប់ជាមួយនឹងសន្ទស្សន៍ទាំងនេះ រួមទាំងក្រុម​ទីផ្សារកំពុងរីកចម្រើនផងដែរ។ មុនពេលត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមទីផ្សារកំពុងរីកចម្រើន វៀតណាមមិនមាន​ឱកាសទទួលបានមូលធននៅក្នុងទ្រព្យសកម្មទាំង​នេះទេ។ ប៉ុន្តែ នៅពេលត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមទីផ្សារកំពុងរីកចម្រើន វៀតណាមនឹងចាប់ផ្តើមមានលទ្ធភាពទទួលបានប្រភពទុនពីទ្រព្យសកម្មដែលមានតម្លៃសរុប ២,៨ លានលានដុល្លារនេះ»៕