យោងតាមសេចក្តីសម្រេចចិត្ត​នេះ ការអភិវឌ្ឍពលរដ្ឋឌីជីថលគឺផ្តោតលើប្រជាជន ដោយធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ; មិនបង្កើតកាតព្វកិច្ច ឬ​កាត់បន្ថយសិទ្ធិ​ហួសពីវិសាលភាពរបស់ច្បាប់ឡើយ។ ដំណើរការនេះ ត្រូវតែធ្វើសមកាលកម្មជាមួយនឹងយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

លក្ខខណ្ឌដ៏​សំខាន់មួយសម្រាប់ការបង្កើតពលរដ្ឋឌីជីថលគឺការបង្រួមគម្លាតឌីជីថល​​។ ការអភិវឌ្ឍពលរដ្ឋឌីជីថលត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការគាំទ្រ​ជំនាញ ឧបករណ៍ ការតភ្ជាប់ និងវិធីសាស្រ្ត​​បម្រើសដែល​សមស្រប​សម្រាប់ក្រុមប្រជាជននីមួ​យ​ៗ។ លោក Bui Thanh Toan ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ ងបច្ចេកវិទ្យាខេត្ត Dak Lak បានថ្លែងថា៖ «​ការផ្លាស់ប្តូរឌីជីថលត្រូវតែចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរផ្នត់គំនិត របៀបគិត និងរបៀបធ្វើ។ នាពេលកន្លងទៅ ថ្នាក់ដឹកនាំមូលដ្ឋាននិងបុគ្គលដែលមានឥទ្ធិពលនៅក្នុង​មូលដ្ឋានបានចូលរួមដោយផ្ទាល់ ផ្សព្វផ្សាយចលនា "អក្ខរកម្មឌីជីថល" តាមរយៈគំរូសាកល្បងចំនួនបួន៖ ឃុំឌីជីថល សង្កាត់ឌីជីថល ភូមិ/ឃុំឌីជីថល និងពលរដ្ឋឌីជីថល»​។

នៅក្នុងយុគសម័យបច្ចេកវិទ្យា បុគ្គលម្នាក់ៗមិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ថែមទាំងជាអ្នកចូលរួមយ៉ាងសកម្ម អ្នករួមចំណែក និងអ្នកធ្វើការសម្រេចចិត្តនៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថល​ទៀត​ផង។ ដូច្នេះ ការអភិវឌ្ឍ​ពលរដ្ឋ ឌីជីថលគឺជាតម្រូវការដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរឌីជីថលដើម្បីក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ៕​