លោក Le Quan ប្រធានគណៈចាត់តាំងទិវាធនធានមនុស្សវៀតណាម២០១៦

(VOVworld)-ក្រោមប្រធានបទ “គ្រប់គ្រងធនធានមនុស្សដំណាក់កាលចាប់ផ្តើម
អាជីព ” ទិវាធនធានមនុស្សវៀតណាមជាវេទិកាបើកទូលាយ សំដៅពិភាគ្សាលើ
បញ្ហាធនធាន មនុស្សនៅវៀតណាម តភ្ជាប់អាជីវករនិងសហគមន៍ធនធានមនុស្ស
លើទូទាំងប្រទេស ។ សកម្មភាពនេះក៏ជាឱកាសជួយសហគ្រាស អាជីវករ និង
មជ្ឈដ្ឋានធនធានមនុស្ស ទូទាំងប្រទេសចែករំលែកចំណេះដឹង បទពិសោធន៍និង
ស្វែងរកនូវដំណោះស្រាយលើ វិស័យគ្រប់គ្រងធនធានមនុស្ស នាំសហគ្រាសរឹង
មាំឆ្ពោះទៅមុខ។ លោក Le Quan ប្រធានគណៈចាត់តាំងទិវាធនធានមនុស្សវៀត
ណាម២០១៦បានឲ្យដឹងថា៖

“ឆ្នាំ២០១៦នេះយើងខ្ញុំបានយកប្រធានបទ “គ្រប់គ្រងធនធានមនុស្សដំណាក់​
កាលចាប់ផ្តើមអាជីព” ដើម្បីដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងដំណើការចាប់
ផ្តើមអាជីព។​គោលដៅគឺផ្តោតសំខាន់ដោះស្រាយរាល់ការលំបាក ជំពាក់ជំពិន និង
ដាក់ចេញដំណោះស្រាយ រាប់ទាំងដំណោះស្រាយបច្ចេកវិទ្យា សំដៅជួយម្ចាស់សហ
គ្រាសធុនតូចនិងមធ្យមបង្កើតប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ខ្លួន”៕