ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ក្វឹកឌុង បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្ត​លេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ បានកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ជារបកគំហើញ​ជួរមុខ ជាកម្លាំងចលករចម្បងសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស​នៃកម្លាំងផលិតកម្មទំនើប ការកែលម្អទំនាក់ទំនងផលិតកម្ម របៀប​ផ្លាស់ប្តូរថ្មី​អភិបាល​កិច្ចជាតិ និងរួមចំណែកដល់ការអភិវឌ្ឍដ៏​ទម្លុះទម្លាយរបស់ប្រទេសជាតិ​ក្នុង​យុ​គសម័យថ្មី។ នៅក្នុងបរិបទនេះ “នវានុវត្តន៍” មិនត្រឹមតែជាវិស័យដែលត្រូវការការយកចិត្តទុកដាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករ​ដែលត្រូវការជំរុញយ៉ាងខ្លាំងនៅក្នុង​ខឿន​សេដ្ឋកិច្ច និងសង្គមទាំងមូលផ​ងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះ គណៈ​ប្រតិភូបានធ្វើពិធី​បំផុសទិវានវានុវត្តន៍ជាតិឆ្នាំ២០២៦ ជាមួយនឹងសារអំពីការរួមដៃ​គ្នា ការតភ្ជាប់ និងធ្វើសកម្មភាព ការផ្សព្វផ្សាយស្មារតីនវានុវត្តន៍ ចាប់​ពីភ្នាក់ងារគ្រប់គ្រងរដ្ឋ​រហូត​ដល់សហគ្រាស វិទ្យាស្ថាន សាកលវិទ្យាល័យ និងសហគមន៍​ទាំងមូល​៕