ចូល​រួម​ពិធីនេះមានឧត្តមសេនីយ៍ឯក Adebowale Oladimeji Ajagbe អនុប្រធានបេសកកម្ម UNISFA; តំណាងថ្នាក់ដឹកនាំនៃបេសកកម្ម អាជ្ញាធរនៃតំបន់រដ្ឋបាលពិសេស Abyei ក៏ដូចជាមេបញ្ជាការនៃស្ថាប័នពាក់ព័ន្ធ កងកម្លាំងរក្សាសន្តិភាពមកពីប្រទេសផ្សេងៗ និងប្រជាជនក្នុងតំបន់។

នៅក្នុងពិធីនោះ វរសេនីយ៍ឯក Trinh Van Cuong ប្រធានក្រុមវិស្វកម្មលេខ ៤ បានបញ្ជាក់ថា ការប្រារព្ធទិវាបុណ្យ​ជាតិនៅក្នុងតំបន់បំពេញកាតព្វកិច្ចអន្តរជាតិ គឺជាឱកាសមួយសម្រាប់នាយទាហាន និងបុគ្គលិកម្នាក់ៗ ដើម្បីចងចាំឫសគល់របស់ខ្លួន និង​ពូនជ្រុំមោទនភាពជាតិ; តាមនោះ បន្តផ្សព្វផ្សាយរូបភាពនៃប្រទេស​វៀតណាមដ៏រួសរាយរាក់ទាក់ ស្រឡាញ់សន្តិភាព និងរក្សាការទទួលខុសត្រូវរបស់ប្រជាជនវៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ។

ក្នុង​បរិយាកាសដ៏ឧឡារិកនោះ កម្មវិធីសិល្បៈ ដែលរៀបចំនិងសម្តែងដោយនាយទាហាន និងបុគ្គលិកនៃក្រុមវិស្វកម្ម​លេខ ៤ បាននាំមក​នូវបរិយាកាសសប្បាយ​រីករាយ​ដល់មិត្តភក្តិអន្តរជាតិ។ ទិវាបុណ្យ​ជាតិនៅមូលដ្ឋាន​ Highway បានបញ្ចប់ដោយបន្សល់ទុកនូវសញ្ញាសម្គាល់​នៃប្រទេសវៀតណាមពោរពេញទៅ​ដោយមនោសញ្ចេតនា ដែលផ្សព្វផ្សាយតម្លៃល្អ​ប្រសើរ​របស់ខ្លួន សូម្បីតែនៅខ្សែ​ជួរមុខនៃការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក៏ដោយ៕​