ទិវាបុណ្យនេះ ត្រូវបាន​រៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បាន​សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តខាញ់ហ័រ ដោយ​ប្រមូលផ្តុំសិប្បករ សិល្បករ អ្នកសម្ដែង និងអត្តពលិកជាង ១.០០០នាក់ មកពីបណ្តា​ខេត្តខាញ់ហ័រ យ៉ាឡាយ ដាក់ឡាក់ ឡាំដុង អានយ៉ាង ខេត្តតៃនិញ និងទីក្រុងហូជីមិញ។ សកម្មភាពចម្រុះ ដូចជា ការ​សម្តែង​សិល្បៈប្រជាប្រិយ ការបង្ហាញសំលៀកបំពាក់ប្រពៃណី ការប្រកួត​កីឡាប្រជាប្រិយ និងការឧទ្ទេសនាមអំពីសិប្បកម្ម ផលិតផលវប្បធម៌ និងទេសចរណ៍ បានរួមចំណែក​លើក​តម្កើងអត្តសញ្ញាណវប្បធម៌​ជនជាតិ​ចាម បង្កើន​​ការផ្លាស់ប្តូរ និងសាមគ្គីភាព​រវាងមូលដ្ឋាន​នានា។

គណៈកម្មការរៀបចំបានប្រគល់មេដាយមាសចំនួន ១១៧ គ្រឿង មេដាយប្រាក់ចំនួន ១១៧គ្រឿង និងមេដាយសំរិទ្ធចំនួន ២៣៤គ្រឿង នៅ​ក្នុងព្រឹត្តិការណ៍កីឡា និងរង្វាន់ A ចំនួន ១៩ រង្វាន់ B ចំនួន ១៩ និងរង្វាន់ C ចំនួន ២០ សម្រាប់សកម្មភាពវប្បធម៌ និងទេសចរណ៍៕​