លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក។ លោកប្រធានរដ្ឋសភាមានបំណងថា ទំនាក់ទំនងសភារវាងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រីក រួមទាំងការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាម៉ាឡេស៊ី សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ; ជំរុញសហគ្រាស ម៉ាឡេស៊ីឱ្យពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម; បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ ការអប់រំនិងបណ្តុះបណ្តាល ការតភ្ជាប់តំបន់ និងការជួបប្រាស្រ័យរវាងប្រជាជន ព្រមទាំងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក និងជាមួយប្រទេសអាស៊ានដទៃទៀត ដើម្បីកសាងអាស៊ានប្រកបដោយសាមគ្គីភាពនិងឯកភាពផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត តាន់ យ៉ាងថៃ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកិត្តិយស ដោយមានការរួមចំណែកជាច្រើនក្នុងការបង្កើត និងអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ាឡេស៊ី ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។ លោកបានបង្ហាញជំនឿជាក់ថា ប្រទេសទាំងពីរនឹងរួមចំណែកដល់ការជំរុញមជ្ឈភាព ការអភិវឌ្ឍ និងស្មារតីសាមគ្គីភាពក្នុងអាស៊ាន ដោះស្រាយជម្លោះដោយសន្តិវិធី និងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លោកឯកអគ្គរដ្ឋទូត តាន់ យ៉ាងថៃ បានអះអាងថា មិនថាក្នុងតួនាតីណាក៏ដោយ លោកនឹងបន្តពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក ឲ្យកាន់តែរីកចម្រើន រួមចំណែកជាក់ស្តែងក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕