ពីទីក្រុងដាណាំង ហូយអាន ឈូងសមុទ្រហាឡុង រហូតដល់អៀនទូ និងនិញប៊ិញ អត្ថបទនេះបាន​ពណ៌នាអំពីប្រទេសវៀតណាមដែលមានទេសភាពចម្រុះ អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងមានភាពទាក់ទាញកាន់​តែខ្លាំង​ឡើង​នៅលើផែនទីទេសចរណ៍អន្តរជាតិ។

​អត្ថបទនេះបាន​វាយតម្លៃទីក្រុងដាណាំងជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយនៅភាគកណ្តាលប្រទេសវៀតណាម ដែលមានរមណីយដ្ឋាន និងសណ្ឋាគារជាច្រើនតាមបណ្តោយឆ្នេរសមុទ្រ។ ទន្ទឹមនឹងនេះ ឧបទ្វីបសឹនត្រា ដែលពីមុនជាទីតាំងដាក់ស្ថានីយ៍រ៉ាដាយោធា បច្ចុប្បន្ននេះគឺជាគោលដៅទេសចរណ៍ដ៏លេចធ្លោ ជាមួយនឹងទេសភាពព្រៃឈើនិងសមុទ្រ។

ដោយធ្វើអត្ថាធិប្បាយលើទីក្រុងហូយអាន Paris Match កត់សម្គាល់ថាទីក្រុងនេះនៅតែរក្សាស្ទើរតែដដែលនូវផ្ទះបុរាណ វត្ត Cau សាលប្រជុំចិន និងសញ្ញាសម្គាល់នៃកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏មមាញឹកកាលពីអតីតកាល។

ដោយសរសេរអំពីគោលដៅទេសចរណ៍ជួរមុខនៅភាគខាងជើងប្រទេសវៀតណាម ទស្សនាវដ្តី Paris Match បានកត់សម្គាល់ថា ឈូងសមុទ្រហាឡុងនៅតែជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយរបស់ពិភពលោក ជាមួយនឹងកោះថ្មកំបោររាប់ពាន់ ប្រព័ន្ធរូងភ្នំ និងទេសភាពធម្មជាតិដ៏អស្ចារ្យ។ ចំណែក​ឯ បេតិកភណ្ឌជាតិ​អៀនទូ ជា​បរិយាកាសវប្បធម៌និងព្រលឹង​ដ៏វិសេសវិសាល ដែល​អ្នកទេសចរអាចរកឃើញភាពសុខសាន្តនៅខំកណ្តាលតំបន់​ព្រៃភ្នំ។

ដោយបញ្ចប់អត្ថបទនេះ ទស្សនាវដ្តី Paris Match បានអះអាងថា ភាពទាក់ទាញរបស់វៀតណាមមិនត្រឹមតែស្ថិតនៅក្នុងទេសភាពធម្មជាតិ ឬរមណីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងជម្រៅវប្បធម៌ និងប្រជាជនទៀត​ផង។ យោងតាមទស្សនាវដ្តីនេះ ការរួមបញ្ចូលគ្នានៃធម្មជាតិ ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុក​បាន​បង្កើតបទពិសោធន៍ចម្រុះ ដែលជួយវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏​​ទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ៕​