ទុយណេស៊ីចាប់ឃុំខ្លួនមនុស្សជាច្រើនដែលទាក់ទិនដល់ IS

(VOV)_ក្រសួងមហាផ្ទៃទុយណេស៊ី បានជូនដំណឹងនាថ្ងៃទី៦មេសាថា៖
បណ្ដាកងកម្លាំងសន្តិសុខប្រទេសនេះបានកំទេចក្រុមភេរវករមួយនៅ Tatouine ។
ក្រុមនេះមានជនចំនួន៥នាក់កំពុងត្រៀមខ្លួនចូលរួមអង្គការរដ្ឋឥស្លាមស្វ័យប្រកាស
(IS) នៅលីប៊ី។ នាថ្ងៃនេះដែរ ​កងកម្លាំងអាវុធហត្ថខេត្ត Ariana ភាគខាង ជើង រដ្ឋធានី
Tunis ក៏បានបំផ្លាញ់បណ្ដាញភេរវករមួយ ដែលមានទាក់ទិនដល់ IS។ បណ្ដាញនេះ
មានសមាជិកចំនួន៤នាក់ ដែលក្នុងនោះមាននារី៣នាក់ មានភារកិច្ចធ្វើឃោសនា
និងជ្រើសរើសយុវជនទុយណេស៊ី ចូលរួម IS និង ចូលរួមការប្រយុទ្ធនានានៅតំបន់
សង្គ្រាមផ្សេងៗ។ តាមតួរលេខរបស់អង្គការ សហប្រជាជាតិថា៖ នាបច្ចុប្បន្ន មាន
ប្រជាពលរដ្ឋទុយណេស៊ី ចំនួន៥ពាន់៥រយនាក់ មានអាយុពី១៨ដល់៣៦ឆ្នាំបានចូល
រួមអង្គការភេរវកម្មនានានៅស៊ីរី អ៊ីរ៉ាក់ និងលីប៊ី៕