នៅប្រទេសនេប៉ាល់ បុគ្គលិកសន្តិសុខរាប់ពាន់នាក់ និងឧទ្ធម្ភាគចក្រយោធាត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់តំបន់ដែលមិនអាចចូលទៅដល់តាមផ្លូវគោកបាន បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភនៅតែមាន ដោយសារតែហានិភ័យនៃការបាក់ច្រាំងនោបឹងចំនួនពីរដែលបង្កើតឡើងពីការបាក់ដីបិទបាំងទន្លេ។ បឹងទីមួយកំពុងមានសញ្ញានៃការរីងស្ងួតជាបណ្ដើរៗ ខណៈដែលបឹងទីពីរដែលមានផ្ទៃទឹកធំជាងបឹងទីមួយ បន្តការកើនឡើងកម្រិតទឹក។ ភ្លៀងមូសុងនាប៉ុន្មានថ្ងៃខាងមុខ ត្រូវបានព្យាករណ៍ថា នឹងបង្កើនកម្រិតទឹកបន្ថែមទៀត ដែលដាក់សម្ពាធបន្ថែមទៀតលើតំបន់ខាងក្រោម។
គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែសីហា អាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា មានមនុស្សស្លាប់ចំនួន ៥៧៩ នាក់ និងមនុស្ស ១.៩២៤ នាក់នៅតែបាត់ខ្លួន។ ទន្ទឹមនឹងនេះ នៅតំបន់ទីបេ ប្រទេសចិន មានមនុស្សស្លាប់ចំនួន ៧ នាក់ និងមនុស្ស ៥៥៤ នាក់កំពុងបាត់ខ្លួន។ ចំនួនអ្នកស្លាប់និងរងរបួសត្រូវបានរំពឹងថា នឹងបន្តកើនឡើងដោយសារតែតំបន់ព្រៃភ្នំដាច់ស្រយាលជាច្រើន នៅតែឯកោ៕
