ចិនកំពុង​កៀងគរកង​កម្លាំងជាច្រើន និងដាក់ពង្រាយប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះទ្រង់ទ្រាយធំ​។ ព័ត៌មានត្រឹមត្រូវអំពីចំនួនអ្នកស្លាប់និងរង​របួសនៅតែត្រូវបានផ្ទៀងផ្ទាត់ ខណៈពេលដែលប្រតិបត្តិការជួយសង្គ្រោះត្រូវបានអនុវត្តយ៉ាងឆាប់រហ័សនៅកម្រិតផ្សេងៗគ្នា។

ក្នុងពេលនោះ នៅក្នុងប្រទេសនេប៉ាល់ កម្លាំងជួយសង្គ្រោះនៅតែកំពុងធ្វើការស្វែងរកមនុស្សរាប់រយនាក់ដែលបាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់ភ្លាមៗ។ គិតត្រឹមយប់​​ថ្ងៃទី ២៦ ខែ​សីហា ប៉ូលីសនេ​ប៉ា​ល់បានបញ្ជាក់ថា យ៉ាងហោចណាស់មាន​មនុស្ស ១៥៧ នាក់បានស្លាប់ និង ៤០៣ នាក់នៅតែបាត់ខ្លួន រួមទាំងជនបរទេស ៣៤១ នាក់​។ ក្នុងចំណោមជនបរទេសដែលកំពុងបាត់ខ្លួន មានជនជាតិឥណ្ឌា ១៣៣ នាក់ ជនជាតិអាមេរិក ៤៧ នាក់ ជនជាតិអូស្ត្រាលី ៣៤ នាក់ ជនជាតិអង់គ្លេស ៣៣ នាក់ និងជនជាតិកាណាដា ២៤ នាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រោះទឹកជំនន់ភ្លាមៗបានបំផ្លាញស្ពាន​យ៉ាងហោចណាស់ ១៩ និងផ្លូវគោក​ជិត ៤០ គីឡូម៉ែត្រ បំផ្លាញតំបន់លំនៅដ្ឋាន និងគម្រោង​វារីអគ្គិសនីជាច្រើន​។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាន​ឱ្យដឹងថា ទីភ្នាក់ងារ និងដៃគូរបស់អង្គការសហប្រជាជាតិកំពុងកៀងគរសម្ភារៈ និងបុគ្គលិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ដ៏ធំធេងនៅក្នុងប្រទេសនេប៉ាល់។ ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក កាណាដា កូរ៉េខាងត្បូង និងបណ្តា​ប្រទេសអឺរ៉ុប បានបង្ហាញពីឆន្ទៈក្នុងការជួយប្រទេសនេប៉ាល់ និងកំពុងសម្របសម្រួលដើម្បីផ្ទៀងផ្ទាត់​ស្ថានភាពប្រជាពលរដ្ឋរបស់ប្រទេស​ខ្លួន៕​