ទឹកប្រាក់ប្រមាណ១៤ពាន់លានដុងបានប្រគល់ជូនមូលនិធិ៖ដើម្បី Truong Sa ជាទីស្រឡាញ់

(VOV)_នារសៀលថ្ងៃទី៨ មេសា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម
ទីក្រុងហាណូយ បានទទួលទឹកប្រាក់ចំនួនជិត១៤ពាន់លានដុង ដើម្បី​ជួយជ្រោម
ជ្រែងមូលនិធិ៖ ដើម្បី Truong Sa ជាទីស្រឡាញ់។ ថ្លែងមតិនៅទីនេះ​ លោក Vu
Hong Khanh ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​ទីក្រុងហាណូយ
បានអោយដឹងថា៖​នេះគឺជាលទ្ធផលដំបូង គួរអោយគោរព ​បង្ហាញនូវមនោសញ្ជេត
នា ការទទួលខុសត្រូវរបស់រដ្ឋអំណាច និងប្រជាជនរដ្ឋ​ធានី។ បរិមាណទឹកប្រាក់
ទាំងនេះនឹងបានប្រគល់ជូនអោយកងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa
ក្នុងពេលឆាប់ៗនេះ​។ ប្រការនេះបានបង្ហាញនូវ​មនោសញ្ជេតនា ការទទួលខុសត្រូវ
របស់ប្រជាជន ស្ថាប័ន អង្គភាពនៅរដ្ឋធានី លើកទឹកចិត្តកម្មាភិបាល យុទ្ធជន នៅ
Truong Sa ប្តេជ្ញាការពារអធិបតេយ្យភាពដែនដីរបស់មាតុប្រទេស៕