ឯគ្គលេខធិការបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម (VNA)


(VOVworld) - នារសៀលថ្ងៃទី ៧​តុលា អគ្គលេខាបក្សកម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Hiroshi Fukada
ដែលបានទៅជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មនៅវៀតណាម។
ក្នុងការទទួលជួបសន្ទនា អគ្គលេខា Nguyen Phu Trong បានសង្កត់​
ធ្ងន់ថា៖ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកជប៉ុនគឺជាដៃគូ
សំខាន់ជួរមុខនិងយូរអង្វែង ហើយសង្ឃឹមថា៖ ទោះបីជាបញ្ចប់
បសកកម្មការទូតនៅវៀតណាមក្តី ប៉ុន្តែ ក្នុងឋានៈណាក៏ដោយ
លោក Hiroshi Fukada នឹងបន្តរួមចំណែកជំរុញទំនាក់ទំនង
រវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Hiroshi Fukada បានអះអាងនឹង
បន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីបង្កើន
ទំនាក់ទំនងទ្វេភាគីនិងការជួបប្រាស្រ័យប្រជាជននៃប្រទេស
ទាំងពីរ៕