ថ្លែងមុនសន្និសីទអ្នកផ្តល់ជំនួយដែលបានប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី Dubravka Suica ស្នងការសហភាពអឺរ៉ុបទទួលបន្ទូកតំបន់មេឌីទែរ៉ាណេ បានឱ្យដឹងថា កញ្ចប់ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបោសសម្អាតគំនរបាក់បែកដែលបណ្តាលមកពីជម្លោះ និងស្តារឡើងវិញសេវាកម្មសំខាន់ៗដូចជា ការផ្គត់ផ្គង់ទឹក អនាម័យ និងការគ្រប់គ្រងកាកសំណល់។ យោងតាមលោកស្រី Suica ចំណុចសំខាន់នៅពេលនេះ គឺបង្កើតលក្ខណ្ឌសម្រាប់ជំនួយអាចទៅដល់ដៃប្រជាជននៅតំបន់ហ្គាហ្សា។ លោកស្រីបានឱ្យដឹងថា អ្នកផ្តល់ជំនួយមានបំណងចង់ចាប់ផ្តើមដំណាក់កាលស្ថាបនាឡើងវិញដំបូងក្នុងពេលឆាប់ៗនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការរំសាយអាវុធរបស់ក្រុមហាម៉ាសគឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការស្ថាបនាឡើងវិញទ្រង់ទ្រាយធំ។
គណៈកម្មការអឺរ៉ុបបានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោកស្រីទៅកាន់ប្រទេសអ៊ីស្រាអែល លោកស្រី Suica បានឈានដល់កិច្ចព្រមព្រៀងជាមួយភាគីអ៊ីស្រាអែលលើជំហានអនុវត្តសម្រាប់គម្រោងសំខាន់ៗចំនួនពីរក្នុងវិស័យគ្រប់គ្រងទឹក និងការប្រព្រឹត្តិកម្មកាកសំណល់នៅតំបន់ហ្គាហ្សា៕
