ដំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខ និងគោលនយោបាយកិច្ចការបរទេស EU លោកស្រី Federica Mogherini

(VOV)_នាថ្ងៃទី៦ វិច្ឆិកា ដំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខ និងគោល
នយោបាយកិច្ចការបរទេស EU លោកស្រី Federica Mogherini អំពាវនាវ​អោយចិន
និងប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ត្រូវដោះស្រាយជំលោះនៅលើសមុទ្រខាងកើត
និងគោរពច្បាប់អន្តរជាតិ។ ថ្លែងមតិក្នុងសន្និសីទកាសែត បន្ទាប់ពីសន្និសីទ​រដ្ឋមន្ត្រី
ការបរទេស ​វេទិកាសហប្រតិបត្តិការ អាស៊ី-អឺរ៉ុប (ASEM ) នៅទីក្រុង​ Luxembourg
លោកស្រី Federica Mogherini បានថ្លែងថា៖ យើងខ្ញុំប្រឆាំង​ជំទាស់​ឧបាយកលណា
ដែលបានទាមទារអធិបតេយ្យភាពដែនដី ឬ​ដែនសមុទ្រ​ តាមរយៈការគម្រាមគំហែង
អំពើហឹង្សារ ឬសកម្មភាពឯកតោភាគី​ណា​មួយ ដែលបង្កើនបន្ថែមការខ្វែងគំនិត។
តាមនោះ នៅក្នុងជំនួបសន្ទនារវាង​លោកស្រី Federica Mogherini ជាមួយរដ្ឋមន្ត្រីការ
បរទេសជប៉ុន លោក Fumio Kishida នាថ្ងៃទី៤ វិច្ឆិកា ភាគីទាំងពីរបានឯកភាពអំពី
សារសំខាន់ នៃការដោះ​ស្រាយជំលោះនៅសមុទ្រខាងកើត តាមច្បាប់អន្តរជាតិ។
ហើយលោកស្រីក៏បានអះអាងដែរថា៖ EU កំពុងតាមដានយ៉ាងម៉ត់ចត់ ស្ថានភាព
នៅតំបន់សមុទ្រនេះ​ដែរ៕