មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា កិច្ចប្រជុំនេះនឹងក្លាយជាការសាកល្បងដ៏សំខាន់ អំពីសមត្ថភាពរបស់ EU ក្នុងការសម្របសម្រួលដោះស្រាយវិបត្តិចំណាកស្រុក ហើយអាចបង្កើតជាវិធានការរួមសម្រាប់ប្លុកនេះ ស្តីពីការការពារព្រំដែន ការធ្វើមាតុភូមិនិវត្តន៍របស់ជនចំណាកស្រុកដែលមិនមានលក្ខណ្ឌគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងជាមួយប្រទេសដៃគូនៅអាហ្វ្រិកខាងជើង។
ទាក់ទងនឹងស្ថានភាពនៅ Ceuta សម្តេចប៉ាប Leo XIV បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យដោះស្រាយវិបត្តិចំណាកស្រុកដោយសន្តិវិធី មនុស្សធម៌និងយុត្តិធម៌ ខណៈពេលដែលធានាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិស្របច្បាប់របស់ជនចំណាកស្រុក។ សម្តេចប៉ាបក៏បានអំពាវនាវសហគមន៍អន្តរជាតិឱ្យផ្តល់អាទិភាពដល់ការសន្ទនា និងដំណោះស្រាយការទូតដើម្បីដោះស្រាយជម្លោះនៅជុំវិញពិភពលោក។
«ខ្ញុំកំពុងតាមដាន និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនៅ Ceuta។ សូមឱ្យយើងបន្តអធិស្ឋានសម្រាប់សន្តិភាព ដើម្បីឱ្យសង្គ្រាមបញ្ចប់នៅលើពិភពលោក និងជម្លោះទាំងអស់ត្រូវបានដោះស្រាយតាមរយៈការទូត។ យើងចងចាំជនរងគ្រោះទាំងអស់នៃជម្លោះ ជាពិសេសជនងាយរងគ្រោះ និងជួបការលំបាកបំផុត ដូចជាកុមារ មនុស្សចាស់ និងអ្នកជំងឺ»៕
