ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈឹមលោក Vo Van Thuong អញ្ជើញចូលរួមក្នុងពិធី

(VOVworld)-នារសៀលថ្ងៃទី២១មិថុនា នៅគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម
បានរួមសហការជាមួយគណៈកម្មាធិការទទួលបន្ទុកការងារព័ត៌មានកិច្ចការបរ
ទេសរៀបចំពិធីជួបមុខជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស អាណត្តិ២០១៦-២០១៩។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការឃោសនា
អប់រំមជ្ឈឹមលោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖

“ជោគជ័យនាពេលកន្លងទៅក៏បានដាក់ចេញនូវសំណូមពរថ្មីដែរ។ សេចក្តី សម្រេច
ចិត្តនៃមហាសន្និបាតបក្សលើកទី១២ ក៏បានលើកច្បាស់នូវបម្រែបម្រួល នៃស្ថាន
ភាពក្នុងតំបន់និងលើពិភពលោក ដែលទាមទារឲ្យរណសិរ្សសេដ្ឋកិច្ច នយោបាយ
សន្តិសុខ ការពារជាតិនិងកិច្ចការបរទេសត្រូវខិតខំប្រឹងប្រែងថែម ទៀត។ ធ្វើយ៉ាង
ម៉េចដើម្បីនាំរូបភាពវៀតណាមនាបច្ចុប្បន្នទៅឲ្យមិត្តភក្តិអន្តរ ជាតិបានឃើញ។​នេះ
ជាប្រការសំខាន់ផង ហើយក៏ជាគោលដៅចម្បងផងសម្រាប់ ការងារព័ត៌មានកិច្ច
ការបរទេស”៕