គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងច្បាប់ផ្ទេរប្រគល់បច្ចេកវិទ្យា(ធ្វើវិសោធនកម្ម)

(VOV)_​​បន្តរបៀបវារះ សម័យប្រជុំលើកទី៨ នាព្រឹកថ្ងៃទី១៦មិនា ​គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភា វៀតណាមបានផ្តល់មតិចំពោះប្រការមួយ​ចំនួននៃគំរោងច្បាប់ផ្ទេរ
ប្រគល់បច្ចេកវិទ្យា (ធ្វើវិសោធនកម្ម)។ បណ្ដាសមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
បានឯកភាពចំពោះខ្លឹមសារមួយចំនួន ក្នុង​រយបាយការណ៍អត្ថាធិប្បាយ ទទួលយក
និងធ្វើវិសោធនកម្មច្បាប់នេះ។

ក៏ក្នុងព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានផ្តល់មតិ​ចំពោះ
សេចក្ដីសម្រេចចិត្តមួយចំនួនទៀតផង៕