ក្នុងអំឡុងពេលកម្មវិធីការងារនៅមូលដ្ឋាន Highway គណៈប្រតិភូដឹកនាំដោយវរសេនីយ៍ឯក ផាម តាន់ផុង ​អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានរៀបចំសន្និសីទមួយដើម្បីសង្ខេប និងចាត់តាំងភារកិច្ចដល់កងកម្លាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei រួមមាន៖ កងវិស្វកម្មលេខ ៤ ក្រុមការងារពិសេសរបស់ក្រសួងការពារប្រទេស និងក្រុមការងារលេខ ៧ ​នៃក្រសួង​នគរបាល។

នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូបានកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរៀបចំ និងវិជ្ជាជីវៈរបស់អង្គភាព។ វរសេនីយ៍ឯក ផាម តាន់ផុង ​បានបញ្ជាក់ថា ការដែលកងវិស្វកម្មលេខ ៤​ រក្សាបាន​វឌ្ឍនភាព និងគុណភាពនៃគម្រោងសំខាន់ៗក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ សណ្ថានដី​ដ៏ស្មុគស្មាញ និងស្ថានភាព​សន្តិសុខក្នុងស្រុកមានកត្តាជាច្រើន​ដែលមិនអាចទាយទុកជាមុនបាន បង្ហាញពីការតាំងចិត្ត និងជំនាញវិជ្ជាជីវៈរបស់ទាហានមួក​ខៀវវៀតណាម។

លោកវរសេនីយ៍ឯក ផាម តាន់ផុង បានស្នើឱ្យអង្គភាពបន្តគោរពយ៉ាងតឹងរ៉ឹងនូវវិន័យ និងបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ធានាសុវត្ថិភាពដាច់ខាតរបស់មនុស្សនិងឧបករណ៍ ប្តេជ្ញា​បំពេញបេសកកម្មអន្តរជាតិប្រកបដោយបប្រសិទ្ធិភាព៕​