នៅសម័យប្រជុំ លោក ដូ ថាញ់ ទ្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហៃផុង បានសម្តែងក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូត និងកុងស៊ុលកិត្តិយសនឹងបន្តដើរតួនាទីយ៉ាងសំខាន់ ដោយរួមចំណែកផ្សព្វផ្សាយបរិយាកាសវិនិយោគរបស់ទីក្រុងហៃផុង និងទាក់ទាញគម្រោងនានាក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក ថាមពលបៃតង និងនវានុវត្តន៍។
រីឯខ្លួនវិញ បណ្តាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបរទេស និងកុងស៊ុលកិត្តិយសបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍដ៏រឹងមាំរបស់ទីក្រុងហៃផុង និងបានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងដើម្បីពង្រីកបណ្តាញដៃគូដែលមានកិត្យានុភាពនៅក្នុងតំបន់ ដោយត្រៀមខ្លួនជាស្រេចសម្រាប់ការរួមដំណើរ តភ្ជាប់សាជីវកម្ម និងវិនិយោគិនអន្តរជាតិមកស្រាវជ្រាវទីផ្សារ និងស្វែងរកឱកាសសហប្រតិបត្តិការជាក់លាក់ជាមួយទីក្រុង៕
