ប្រធានាធិបតីបណ្តោះអាសន្ន​របស់វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez នាថ្ងៃទី ២៥ មិថុនា បានទៅ​កាន់តំបន់ La Guaira ជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារ​គ្រោះរញ្ជួយដី ហើយត្រូវបាន​ប្រកាសជា "តំបន់គ្រោះមហន្តរាយ"។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ​ជួប​ការលំបាក់​ជាច្រើន ដោយ​សារតែការដាច់ចរន្តអគ្គិសនី កង្វះធនធាន​មនុស្ស​ដែលត្រូវបានបណ្តុះបណ្តាល និងកង្វះឧបករណ៍។

នៅក្នុងបរិបទនេះ ក្រុមជួយសង្គ្រោះអន្តរជាតិជាច្រើន​កំពុងធ្វើដំណើរជាបន្ទាន់ទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីជួយ​ឧបត្ថម្ភ។ សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយនាវាចម្បាំង ២ គ្រឿង រួមជាមួយ​យន្តហោះដឹកទំនិញ និងឧទ្ធម្ភាគចក្រ អង្គភាពស្វែងរកនិងជួយសង្គ្រោះ ក៏ដូចជាបាន​កៀងគរថវិកាជំនួយចំនួន ១៥០ លានដុល្លារ។

ពីប្រទេសម៉ិកស៊ិក ក្រុមជួយសង្គ្រោះយោធាដែលមានបុគ្គលិកជួយសង្គ្រោះ និងគ្រូពេទ្យចំនួន ២៥០ នាក់បានចេញដំណើរទៅកាន់វេណេស៊ុយអេឡា ដើម្បីជួយដោះស្រាយ​ផល​វិបាក់។ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសពីការបញ្ជូន​កងពេទ្យទៅកាន់ប្រទេសវេណេស៊ុយអេឡា រួមជាមួយអ្នកពន្លត់អគ្គីភ័យ និងអ្នកឯកទេសជួយសង្គ្រោះនិងទំនាក់ទំនងជាច្រើននាក់ តាមរយៈជើងហោះហើរចំនួន ២ ជើងនៅថ្ងៃទី ២៦-២៧ ខែមិថុនា។ ប្រទេសជិតខាង ដូចជាប្រទេសឈីលី កូឡុំប៊ី និងបណ្តា​ប្រទេសអឺរ៉ុបដូចជាអាល្លឺម៉ង់ ស្វីស ហូឡង់ និងសាធារណរដ្ឋឆែក ក៏បានប្រកាសថា នឹងបញ្ជូនកងកម្លាំងជួយសង្គ្រោះ និងជំនួយទៅកាន់ប្រទេសវេណេស៊ុយអេឡាផងដែរ៕​