នៅថ្ងៃដដែលនោះ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា ទីក្រុងតេអេរ៉ង់ និងអូម៉ង់បាន​រៀបចំកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការចម្រុះហ័រមូស ដើម្បីពិភាក្សាអំពីការគ្រប់គ្រងច្រកសមុទ្រហ័រមូស។ យោងតាមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi ភាគីទាំងពីរបានពិនិត្យឡើងវិញនូវបញ្ហាទាក់ទងនឹងច្រកសមុទ្រនេះ និងបានផ្លាស់ប្តូរទស្សនៈលើយន្តការគ្រប់គ្រងនាពេលអនាគត។

ទាក់ទងនឹងលក្ខខណ្ឌនៃអនុស្សរណៈយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៩ ខែមិថុនា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ថា ទ្រព្យសម្បត្តិចំនួន ៦ ពាន់លានដុល្លារ ក្នុងចំណោមទ្រព្យសម្បត្តិសរុបចំនួន ១២ ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅក្នុងប្រទេសកាតា នឹងត្រូវបានដោះលែង និងផ្ទេរទៅឱ្យអ៊ីរ៉ង់វិញ៕​