ការផ្តោតសំខាន់របស់សហរដ្ឋអាមេរិកគឺដើម្បីស្តារនាវាច​រ​ណ៍ឆ្លងកាត់ច្រកសមុទ្រហ័រ​មូ​សវិញ​។ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃដដែលថា មីនទឹកទាំងអស់នៅក្នុងដែនទឹកអន្តរជាតិនៃច្រកសមុទ្រហ័រមូសត្រូវបានបំផ្លាញ ឬដកចេញ ដោយព្រមានថា កប៉ាល់ណាមួយដែលដាក់មីនបន្ថែមទៀតនឹងត្រូវបានវាយ​ប្រហារ​។ អាជ្ញាធរអាមេរិកបាន​ឱ្យដឹងថា យានជំនិះក្រោមទឹកគ្មានមនុស្សបើកបានរកឃើញវត្ថុជាង ១០០ ដែល​សង្ស័យថា​មីន​ទឹក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយបានដោះស្រាយទាំងស្រុង។

នៅក្នុងការវិវឌ្ឍមួយផ្សេងទៀត រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr al-Busaidi និងសមភាគីអ៊ីរ៉ង់របស់លោក Abbas Araghchi បានពិភាក្សាគ្នានៅថ្ងៃដដែលនៅទីក្រុងតេអេរ៉ង់ ស្តីពីក្របខ័ណ្ឌតាម​ដំណាក់កាលនីមួយ​ៗ សម្រាប់ការបង្កើតច្រករបៀងសមុទ្ររួម​ជា​បណ្តោះអាសន្ន ឆ្លងកាត់ច្រក​សមុទ្រ​ហ័រមូស និងការអនុវត្តគម្រោង​សម្អាតមីនរួមគ្នា។ ភាគីទាំងពីរក៏បានយល់ព្រមបន្តការចរចាបច្ចេកទេសលើដំណោះស្រាយរយៈពេលវែង និងពិគ្រោះយោបល់ជាមួយប្រទេសដែលមានព្រំប្រទល់ជាប់ឈូងសមុទ្រពែរ្សផងដែរ៕