នៅលើបណ្តាញសង្គម Truth Social លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរថា៖ “ខ្ញុំបានសម្រេចចិត្តជំនួសថ្លៃសេវា ២០% ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ ដែលបណ្តា​ប្រទេសឈូងសមុទ្រនឹង​អនុវត្តជាមួយសហរដ្ឋអាមេរិក”។

មុននោះ នៅថ្ងៃទី ១៣ ខែកក្កដា ប្រធានាធិបតីអាមេរិកបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងអនុវត្ត​ថ្លៃសេវា ២០% ចំពោះកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ប៉ុន្តែមិនបានបញ្ជាក់ពីយន្តការប្រមូលថ្លៃសេវា ពេលវេលានៃការអនុវត្ត ឬភ្នាក់ងារអនុវត្តនោះទេ។ កាយវិការនេះ បានបណ្តាល​ឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់​ដែលអាចកើតមានលើទីផ្សារដឹកជញ្ជូន និងថាមពលសកល ដោយសារតែ​ច្រកសមុទ្រហ័រមូស គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕​