គណៈកម្មការអឺរ៉ុប (EC) បានប្រកាសនៅថ្ងៃទី ៧ ខែមិថុនាថា សហភាពអឺរ៉ុបកំពុងដឹកជញ្ជូនជំនួយមនុស្សធម៌ប្រហែល ១០០ តោនទៅកាន់តំបន់ Ituri នៅភាគខាងកើត សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាចំណុចកណ្តាល​នៃការផ្ទុះឡើងជំងឺអេបូឡា។ ការដឹកជញ្ជូននេះ រួមមានថ្នាំពេទ្យ តង់ និងឧបករណ៍ការពារ ត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុង Bunia តាមរយៈ "ការដឹកជញ្ជូនតាមផ្លូវអាកាសមនុស្សធម៌" ដែលសម្របសម្រួលជាមួយ UNICEF។

បច្ចុប្បន្ននេះ អង្គការ WHO និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) អាហ្វ្រិក បានអនុវត្តផែនការឆ្លើយតបរួមគ្នា ដើម្បីបង្កើនការឃ្លាំមើល ការរកឃើញតាំងពីដំបូងទី និងការគាំទ្រសម្រាប់ប្រទេសដែល​រងផលប៉ះពាល់។ ដោយសារតែមិនទាន់​មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់សម្រាប់មេរោគ នេះទេ វិធានការសំខាន់ៗនៅតែផ្តោតលើការគ្រប់គ្រងការឆ្លងមេរោគ ការព្យាបាលរោគសញ្ញា និងការពង្រឹងវិធានការការពារចំពោះបុគ្គលិកថែទាំសុខភាព។ បើគ្មានការគ្រប់គ្រងទាន់ពេលវេលានោះទេ ជំងឺនេះអាចបន្តរីករាលដាលក្នុ​ងបរិបទដែលតំបន់នេះ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈមផ្នែកមនុស្សធម៌ និងសុខភាពសាធារណៈជាច្រើន៕