នាថ្ងៃទី១១ ខែកក្កដា អភិបាលខេត្តសមុទ្រក្រហម លោក វ៉ាលីដ អាល់ បាគី បានទទួលឯកអគ្គរដ្ឋទូត ង្វៀន ណាម យឿង និងគណៈប្រតិភូមកពីស្ថានទូតនៅទីស្នាក់ការរដ្ឋបាលខេត្ត។ អភិបាលខេត្ត វ៉ាលីដ អាល់ បាគី បានបញ្ជាក់ថា ខេត្តសមុទ្រក្រហមតែងតែឱ្យតម្លៃដល់ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវៀតណាមក្នុងការស្វែងរកឱកាសវិនិយោគ និងអាជីវកម្មនៅក្នុងតំបន់ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ការរុករករ៉ែ និងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រខៀវ។
ចំណែកលោកឯកអគ្គរដ្ឋទូត ង្វៀន ណាមយឿង បានសម្តែងនូវបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងរវាងខេត្តសមុទ្រក្រហម និងតំបន់ឆ្នេរសមុទ្រនៃប្រទេសវៀតណាម ជាពិសេសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ ទេសចរណ៍ ភស្តុភារកម្ម ការនាំចូល និងនាំចេញ និងការជីកយករ៉ែ។
មុននោះ នៅថ្ងៃទី៩ ខែកក្កដា លោកឯកអគ្គរដ្ឋទូត ង្វៀន ណាមយឿង និងគណៈប្រតិភូមកពីស្ថានទូត បានជួបប្រជុំពិភាក្សាការងារជាមួយលោក Khaled Abdelgelyl ប្រធានសភាពាណិជ្ជកម្មខេត្តសមុទ្រក្រហម។ បន្ទាប់ពីកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត ង្វៀន ណាមយឿង និងប្រធានសភាពាណិជ្ជកម្មខេត្តសមុទ្រក្រហម បានធ្វើជាសហប្រធានវេទិកាធុរកិច្ចមួយ ក្រោមប្រធានបទ "ភាពជាដៃគូធុរកិច្ចវៀតណាម-អេហ្ស៊ីប៖ កំណើននិងឱកាស” ដែលទាក់ទាញការចូលរួមពីអាជីវកម្មជាច្រើនមកពីខេត្តសមុទ្រក្រហម៕
