នៅ​ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពពិភពលោកនិងតំបន់ បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត​។ ឧបនាយករដ្ឋមន្ត្រី ផាន់ វ៉ាន់ យ៉ាង បាន​ឱ្យដឹងថា វៀតណាម​មានបំណង​ចង់រក្សាការផ្លាស់ប្តូរ និងការពិគ្រោះយោបល់ជាប្រចាំជាមួយម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងកម្លាំងអនុវត្តច្បាប់សមុទ្រ; លើក​កម្ពស់គោលជំហររបស់​អាស៊ានក្នុងការដោះស្រាយការខ្វែងគំនិតគ្នាទាំងអស់នៅក្នុងសមុទ្រខាងកើត ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស ក៏បានសម្តែងក្តីសង្ឃឹមថា ក្រសួងការពារ​ជាតិទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយោគយល់គ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដូចដែលបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងកម្មវិធីសកម្មភាពសម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ាឡេស៊ី។

ដោយផ្អែកលើដំណើរទស្សនកិច្ចមក​កាន់វៀតណាមលើក​នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលគ្នា និងលើកកម្ពស់ខ្លឹមសារសហប្រតិបត្តិការការពារជាតិដែលបានព្រមព្រៀងគ្នា ដោយផ្អែកលើតម្រូវការនិងផលប្រយោជន៍របស់ភាគីនីមួយៗ តាមនោះ រួមចំណែកដល់ការអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏រុងរឿងនៃតំបន់ និងពិភពលោក៕​