សំណាកជីវសាស្រ្តទាំង ៧.​១០៤ ពីអដ្ឋិធាតុយុទ្ធជនពលីដែលមិនស្គាល់អត្តសញ្ញាណនៅក្នុងទីបញ្ចុះសពនានាទូទាំងទីក្រុងហូជីមិញ ត្រូវបានកងពលតូច ៩១៨​ កងទ័ពការពារដែនអាកាស - ទ័ពអាកាស​ដឹកជញ្ជូនដោយយន្តហោះដឹកជញ្ជូនយោធា Casa ២៩៥ ទៅកាន់អាកាសយានដ្ឋានយ៉ាឡឹម (ហាណូយ) ហើយបន្ទាប់មកបានដឹកជញ្ជូនទៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមសម្រាប់ការធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុ។

រហូតមកដល់បច្ចុប្បន្ន ទីក្រុងហូជីមិញបានបញ្ចប់ផែនការទាំង ១០០% ក្នុងការប្រមូលសំណាកជីវសាស្រ្តពីទីឈាបនដ្ឋានយុទ្ធជនពលីចំនួន​ ១៨ កន្លែងដោយ​មានសំណាកសរុបចំនួន ៩.៨៥៤។ ក្នុងនោះ សំណាកចំនួន ៧.១០៤​ បំពេញ​លក្ខណ្ឌសម្រាប់ធ្វើតេស្ត DNA ។ ការដឹកជញ្ជូន និងប្រគល់សំណាកជីវសាស្រ្តជាង ៧.០០០ ពីអដ្ឋិធាតុយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលី​ក្នុងទីក្រុង​សម្រាប់ការធ្វើតេស្ត DNA គឺជាកិច្ចការដ៏សំខាន់ និងមានអត្ថន័យខ្លាំងណាស់ ដោយ​បង្ហាញពីស្មារតីទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស រដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃទីក្រុងហូជីមិញ ចំពោះវីរ​យុទ្ធជនពលីដែលបានពលីជីវិតនៅតំបន់ដីសៃហ្គន - យ៉ាឌីញ - ចូឡើន៕