(VOVworld)-នាថ្ងៃទី២៨មិនា នៅខេត្ត Lang Son បានប្រព្រឹត្តទៅជាបន្តសកម្មភាព ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀត ណាម-ចិនលើក
ទី៣ឆ្នាំ២០១៦។ តាមរបៀបវារៈ រដ្ឋមន្ត្រីការពារប្រទេសវៀត ណាម លោក Phung
Quang Thanh និងរដ្ឋមន្ត្រីការពារជាតិចិនលោក Chang Wanquan នឹងធ្វើអធិបតី
សិក្ខាសាលាមិត្តភាពនិងការជួបប្រាស្រ័យវប្បធម៌ សិល្បៈ។

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយរដ្ឋមន្ត្រី
ការពារជាតិចិនលោក Chang Wanquan

មុននោះ នារសៀលថ្ងៃទី២៧មិនា អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក
Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក
Chang Wanquan ផងដែរ។ នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បាន វាយ
តម្លៃខ្ពស់ចំពោះរាល់សកម្មភាពសហប្រតិបត្តិការនិងជួបប្រាស្រ័យរវាងកង​ទ័ព
នៃប្រទេសទាំងពីនាពេលកន្លងទៅ និងស្នើឲ្យភាគីទាំងពីរបន្តរក្សាការជួបប្រា
ស្រ័យជាន់ខ្ពស់ រួមទាំងអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវយន្តការសហប្រតិបត្តិ ការលើវិស័យការពារជាតិ ដូចជាសន្ទនាគោលនយោបាយការពារជាតិ យាម ល្បាតរួមលើឈុងសមុទ្រ Bac Bo រួមចំណែកពង្រឹងដោយឥតឈប់ឈរ ទំនាក់
ទំនងសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិង
ចិន។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរ រួមគ្នា អនុវត្តល្អនូវមនសិការរួម និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋ ទាំងពីរដោយសកម្មភាពជាក់ស្តែង។ រួមជាមួយគ្នានោះ ត្រូវបង្កើនការជឿទុកចិត្ត
គ្នាទៅវិញទៅមក និងលើកកំពស់ប្រសិទ្ធិភាពក្នុងការរក្សាសន្តិភាព ស្ថិរភាពលើ
សមុទ្រខាងកើត ដោយឈរលើស្មារតីគោរពផលប្រយោជន៍របស់គ្នានិងគោរព
ច្បាប់អន្តរជាតិ៕