សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់កាណាដានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាដៃគូដ៏មានតម្លៃក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក៏ដូចជាក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)។ ប្រទេសកាណាដាវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងយូរអង្វែង ដែលបង្ហាញឱ្យឃើញតាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធទាំងកម្រិតទ្វេភាគី និងពហុភាគី ការជួបប្រាស្រ័យប្រជាជនយ៉ាងទូលំទូលាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង ក៏ដូចជាការសម្របសម្រួលក្នុងវិស័យសន្តិសុខថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយកាណាដាកាលពីថ្ងៃទី ២០ ខែកញ្ញា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចនេះ នៅក្នុងរបាយការណ៍ស្តីពីកម្មវិធីគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលប្រទេសនេះផងដែរ៕
