មតិភាគច្រើនបានឯកភាពជាមូលដ្ឋានលើភាពចាំបាច់ក្នុងការអនុម័តលើច្បាប់នេះ ដើម្បីអភិវឌ្ឍទីផ្សារមូលធន កាត់បន្ថយនីតិវិធីរដ្ឋបាល ជំរុញនវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ធានាសុវត្ថិភាពទីផ្សារ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ លោក ជិន អាញ់ទួន សមាជិកសភានៃទីក្រុងហូជីមិញ បានផ្តល់មតិយោបល់ថា៖ «ច្បាប់ដែលកំពុងអនុវត្តន៍ តម្រូវឱ្យធនាគារបំពេញតាមសមាមាត្រសុវត្ថិភាពដើមទុនអប្បបរមា មានប្រាក់ចំណេញក្នុងឆ្នាំថ្មីបំផុត មានទីតាំងនិងបរិក្ខារសម្រាប់បម្រើសកម្មភាពរក្សាទុកមូលបត្រ។ សេចក្តីព្រាងច្បាប់ បានលុបចោលលក្ខខណ្ឌទាំងបីនេះ។ ខ្ញុំយល់ស្របនឹងការលុបចោលលក្ខខណ្ឌទាំងនេះ ព្រោះវាជួយកាត់បន្ថយលក្ខខណ្ឌក្នុងការផ្តល់អាជ្ញាបណ្ណ និងជួយសម្រួលនីតិវិធីរដ្ឋបាល»។
បណ្តាសមាជិកសភាបានចង្អុលបង្ហាញពីឧបសគ្គស្នូល ចាប់ពីស្តង់ដារសម្រាប់តំណាងតាមបទបញ្ញត្តិរបស់ច្បាប់ រហូតដល់គោលការណ៍លើកទឹកចិត្តធនធានមនុស្ស តាមនោះ ស្នើដំណោះស្រាយជាយុទ្ធសាស្ត្រជាច្រើនដើម្បីបើកចំហ លំហូរទុន និងធានាសុវត្ថិភាពប្រព័ន្ធ៕
