នេះជាលើកដំបូងដែលសម័យប្រជុំដាច់ដោយឡែកស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទការទូត។

សម័យប្រជុំផ្តោតលើការបញ្ជាក់ពីតម្រូវការរបស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងកំណត់ឱកាស ដៃគូអាទិភាព និងដំណោះស្រាយដើម្បីលើកកំពស់តួនាទីរបស់ផ្នែកការទូត និងស្ថាប័នតំណាងវៀតណាមនៅបរទេសផងដែរ។

ថ្លែងនៅក្នុងសម័យប្រជុំ លោកសាស្ត្រាចារ្យ បណ្ឌិត ជិន ហុងថៃ ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានចាត់ទុកថា៖

«នេះគឺជាបេសកកម្មស្នូលមួយនៃការទូតវិទ្យាសាស្ត្រ។ ដើម្បីបំពេញបេសកកម្មនោះ វៀតណាមត្រូវតែកសាង តភ្ជាប់ និងពង្រីកប្រសិទ្ធភាពនៃបណ្តាញវិទ្យាសាស្ត្រអន្តរជាតិ តាមនោះ នាំវិទ្យាសាស្ត្រវៀតណាមចេញទៅពិភពលោក ក៏ដូចជានាំពិភពលោកមកកាន់វៀតណាម ដើម្បីធ្វើវិទ្យាសាស្ត្រជាមួយគ្នា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ»។

ថ្លែងនៅក្នុងសម័យប្រជុំនេះ លោកនាយឧត្តមសេនីយ៍ លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាល និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល បានសង្កត់ធ្ងន់ថា៖

«ស្នើឱ្យពង្រីកតួនាទីធ្វើសេនាធិការ ដោយផ្លាស់ប្តូរការទូតវិទ្យាសាស្ត្របច្ចេកវិទ្យា ពីការតភ្ជាប់ទៅជាការស្ថាបនាការអភិវឌ្ឍ; ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅជាការរៀបចំការអនុវត្ត; ពីការកៀរគរធនធានខាងក្រៅទៅជាការបង្កើតសមត្ថភាពខាងក្នុង; ក្លាយជាបណ្ដាញសម្រាប់ការទាក់ទាញចំណេះដឹង បច្ចេកវិទ្យា និងអ្នកជំនាញប្រកបដោយប្រសិទ្ធភាព; នាំវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងដំណាក់កាលដែលមានតម្លៃបន្ថែមខ្ពស់នៅក្នុងខ្សែសង្វាក់តម្លៃសកល»៕