ការហ្វឹកហ្វឺនស្វែងរកនិងជួយសង្គ្រោះអាកាសចរណ៍ធំបំផុតពីមុនមក

(VOV)_នាព្រឹកថ្ងៃទី១១ ខេត្ត Nghe An (ភាគកណ្ដាលវៀតណាម)​ ឧបនាយក​
រដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai ​ប្រធាន​គណៈកម្មាធិការ​ជាតិស្វែងរកនិងជួយសង្គ្រោះ ប្រធានគណៈកម្មាធិការទទួល​បន្ទុកសន្តិសុខអាកាសចរណ៍វៀត
ណាម បានបញ្ជាណែនាំការហ្វឹកហ្វឺនស្វែងរក និងជួយសង្គ្រោះអាកាសចរណ៍ក្នុង
ករណីយន្តហោះត្រូវខូច​ បាត់ដាន។ ហ្វឹកហ្វឺននេះ​មានការចូលរួមរបស់កងកម្លាំងយោធា នាវាចរណ៍ អាកាសចរណ៍ ​និង​តំបន់ នៅលើតំបន់ទាំងបីគឺ​អាកាស ​សមុទ្រ
និង​ដីគោក។

ថ្លែងមតិនៅទីនេះ លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ ​នា​បច្ចុប្បន្ន
ស្ថានភាពសន្តិសុខអាកាសចរណ៍ស៊ីវិល លើពិភពលោក និងតំបន់ដ៏​ស្មុគ្រស្មាញ
ដោយបង្កការបាត់បង់អាយុជីវិតនិងខូចខាត​ទ្រព្យសម្បាត្តិ​។​ដូច្នេះ ​នេះគឺជា
សកម្មភាពសំខាន់ និងមានផលប្រយោជន៍ជាច្រើន ដើម្បីត្រួតពិនិត្យ និងរៀបចំ
បញ្ជាណែនាំ ​ក្នុងការងារស្វែងរក ជួយសង្គ្រោះអាកាសចរណ៍៕