ខ្លឹមសារដែលទទួលបានការចូលរួមផ្តល់មតិយ៉ាងច្រើនពីបណ្តាសមាជិកសភា គឺគោលនយោបាយស្តីពីការដកហូតដីធ្លី ការផ្តល់សំណង និងការតាំងទីលំនៅថ្មី។ លោក ង្វៀនដាយថាំង សមាជិកសភានៃខេត្តហឹងអៀន បានចាត់ទុកថា៖ «ត្រូវការស្រាវជ្រាវ និងកំណត់ឱ្យកាន់តែច្បាស់នូវលំដាប់លំដោយអាទិភាព និងលក្ខខណ្ឌនៃការអនុវត្តទម្រង់ផ្តល់សំណងនានា ក្នុងនោះផ្តល់អាទិភាពលើការរៀបចំដីធ្លីដែលមានគោលបំណងប្រើប្រាស់ដូចគ្នា ឬការរៀបចំផ្ទះសម្បែង និងតំបន់តាំងទីលំនៅថ្មី។ ទន្ទឹមនឹងនោះ ត្រូវមានលក្ខទណ្ឌជាក់ស្តែងដើម្បីវាយតម្លៃលើកម្រិតនៃការធានាអំពីទីតាំង ផ្ទៃដី ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គម សមត្ថភាពទទួលបានសេវាចាំបាច់ និងលក្ខខណ្ឌធានាជីវភាពរស់នៅរបស់ប្រជាជនដែលមានដីធ្លីត្រូវបានដកហូត។ ចំពោះអ្នកប្រកបផលិតកម្មកសិកម្មដោយផ្ទាល់ គោលនយោបាយផ្តល់សំណងនិងជួយឧបត្ថម្ភត្រូវផ្សារភ្ជាប់ជាមួយនឹងសមត្ថភាពបន្តផលិតកម្ម ឬការផ្លាស់ប្តូរមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព»។
សេចក្តីព្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្ម ដែលស្នើឡើងដោយរដ្ឋាភិបាលរួមមានក្រុមគោលនយោបាយចំនួន ៧ ដែលក្នុងនោះ គួរឱ្យកត់សម្គាល់បំផុតគឺយន្តការហិរញ្ញប្បទានដីធ្លី និងតម្លៃដីធ្លី។ ដូច្នេះ តម្លៃដីធ្លីត្រូវបានកំណត់ដោយរដ្ឋ ដោយផ្អែកលើគោលបំណង និងរយៈពេលប្រើប្រាស់ដីធ្លី និងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ។ លើសពីនេះ ទិន្នន័យដីធ្លីនឹងត្រូវបានតភ្ជាប់ និងចែករំលែកជាមួយទិន្នន័យពីផ្នែកនិងវិស័យផ្សេងទៀត។ ច្បាប់ដីធ្លីត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការគ្រប់គ្រងទីផ្សារ ចៀសវាងការកេងចំណេញពីតម្លៃដីធ្លី និងទប់ស្កាត់ការឡើងថ្លៃហួសហេតុ៕
