យោងតាមលោកឧត្តមសេនីយ៍ឯក ង្វៀន ត្រុងង៉ៀ យុទ្ធនាការនេះសំដៅពង្រីកកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល ដើម្បីអនុវត្តភារកិច្ចនយោបាយពិសេសដ៏ពិសិដ្ឋ គឺការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី; ចូលរួមចំណែកសម្តែងការដឹងគុណដល់គុណូបការៈដ៏ធំធេងរបស់វីរយុទ្ធជនពលី និងក្រុមគ្រួសារយុទ្ធជនពលី; អប់រំប្រពៃណី «ផឹកទឹកនឹកដល់ប្រភពដើម» និង «តប់ស្នង់សងគុណ» របស់ប្រទេសជាតិ ដើម្បីរំលឹកខួបលើកទី ៨០ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧/០៧/១៩៤៧ - ២៧/០៧/២០២៧)។
«រយៈពេលជាងកន្លះសតវត្សរ៍ជាពេលវេលាដ៏យូរណាស់ ប៉ុន្តែការរង់ចាំរបស់អ្នកម្តាយ លោកឪពុក ប្រពន្ធ កូន និងយុទ្ធមិត្តចំពោះយុទ្ធជនពលីគឺមិនដែលឈប់ឡើយ។ រាល់ព័ត៌មានដែលត្រូវបានបញ្ជាក់ រាល់អដ្ឋិធាតុយុទ្ធជនពលីដែលបានវិលត្រឡប់ទៅស្រុកកំណើតវិញ គឺជាការជួបជុំដ៏ពិសិដ្ឋនិងមានអត្ថន័យខ្លាំងណាស់។ ដូច្នេះ យុទ្ធនាការ "៥០០ ថ្ងៃទាំងយប់" មិនគ្រាន់តែជាយុទ្ធនាការដើម្បីស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរនៃការទទួលខុសត្រូវ ការដឹងគុណ និងចំណងមិត្តភាពរវាងយុទ្ធមិត្តទៀតផង។ នៅក្នុងដំណើរនោះ យើងមិនត្រឹមតែស្វែងរកអ្នកដែលបានពលីជីវិតប៉ុណ្ណោះទេ ថែមទាំងស្វែងរកការចងចាំ រឿងរ៉ាវ និងតម្លៃដែលបានបង្កើតជាកម្លាំងពលំរបស់ប្រជាជាតិវៀតណាមទៀតផង។»
គិតត្រឹមពាក់កណ្តាលខែសីហា យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ បានបង្កើតក្រុមស្វែងរកនិងប្រមូលផ្តុំចំនួន ៣២ ក្រុមដែលមានសមាជីកជិត ១.៦០០ នាក់ ដោយបានទទួលនិងរក្សាសំណាកអដ្ឋិធាតុយុទ្ធជនពលីជិត ៣៥.០០០នាក់៕
