ការប្រកួតជើងឯកគុនខ្មែរអាស៊ីលើកទី១ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍគុនខ្មែរនៅអាស៊ី។ ការប្រកួតនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាកម្រិតខ្ពស់ ដែលប្រមូលផ្តុំអត្តពលិកឆ្នើមៗ​មកប្រកួតប្រជែងគ្នាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការពង្រឹងសាមគ្គីភាព ការផ្លាស់ប្តូរ និងវប្បធម៌រវាងប្រទេសនានា​ទៀត​ផង។ តាមរយៈការប្រកួតនេះ ប្រទេសនានាក្នុងតំបន់មានឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្តូរ សហប្រតិបត្តិការ និងលើកកម្ពស់ការអភិវឌ្ឍក្បាច់គុនខ្មែរ។ នេះក៏ជាឱកាសមួយសម្រាប់ទីក្រុងCan Tho ដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយដល់មិត្តភក្តិ និងអ្នកទេសចរទាំងក្នុងស្រុក និងអន្តរជាតិ អំពីទឹកដីនិងប្រជាជនវៀតណាម និងទីក្រុង Can Tho ជាមួយនឹងសក្តានុពលអភិវឌ្ឍន៍ និង​ភាពរួសរាយរាក់ទាក់៕