ការសន្ទនាដំបូងរវាងនាយករដ្ឋមន្ត្រីឡាវជាមួយមជ្ឈដ្ឋានអាជីវករវៀតណាម (VNA)


(VOVworld) – នាយប់ថ្ងៃទី ២១ តុលា​ នៅរដ្ឋធានី រៀងច័ន្ទ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលឡាវ លោក Thongloun Sisoulith បានមានការសន្ទនាជាមួយមជ្ឈ
ដ្ឋាន អាជីវករវៀតណាមដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅឡាវសំដៅ
ដោះ ស្រាយការលំបាកសាកល្បងដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃសហគ្រាស
វៀតណាមនៅទីនេះ។ នេះគឺជាលើកដំបូងដែលនាយករដ្ឋមន្ត្រីឡាវដំណើការ
សន្ទនាជាមួយមជ្ឈដ្ឋានអាជីវករវៀតណាម។​ នាយករដ្ឋមន្ត្រី Thongloun
Sisoulith បានអះអាងថា៖ រដ្ឋាភិបាលឡាវបន្តបង្កលក្ខណៈងាយស្រួលសំរាប់វិនិ
យោគិនបរទេស និយាយរួម និងវិនិយោគិនវៀតណាម និយាយដោយឡែក
ក្នុង សកម្មភាពធ្វើអាជីវកម្ម។ ទន្ទឹមនឹងនោះ លោក Thongloun Sisoulith
បានស្នើរឲ្យ មជ្ឈដ្ឋានអាជីវករវៀតណាមមកវិនិយោគក្នុងប្រទេសឡាវលើ
វិស័យជាក់ស្តែង តាមសក្តានុភាពរបស់ភាគីទាំងពីរសំដៅនាំមកនូវផល
ប្រយោជន៍សំរាប់ឡាវផង និងប្រទេសវៀតណាមផង។ នាយករដ្ឋមន្ត្រីឡាវ
បានសង្កត់ធ្ងន់ទៀតថា៖ រដ្ឋាភិបាលឡាវលើកទឹកចិត្តមជ្ឈដ្ឋានវិនិយោគិន
បរទេសទៅវិនិយោគនៅឡាវ ប៉ន្តែ គប្បីប្រកួតប្រជែងប្រកបដោយសម
ភាពនិងប្រតិបត្តិតាមច្បាប់របស់ប្រទេស សាមី ទៀតផង៕