យោងតាមរបាយការណ៍ពីមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងដុងណៃ គិតត្រឹមខែសីហា ឆ្នាំ២០២៦ តំបន់នេះបានចំណាយ​ថវិកាជាង ៥៥២ ពាន់លានដុង (២១,១៤ លានដុល្លារអាមេរិក) សម្រាប់គម្រោងសាងសង់សាលារៀននៅតំបន់ព្រំដែន។ គម្រោងសាលារៀនចំនួន ៧ ត្រូវបានបញ្ចប់រួចរាល់​សម្រាប់​ដាក់​ឱ្យ​ដំណើរការ។

លោក យឿង វ៉ាន់ ថាំង អនុប្រធានសាលាបឋមសិក្សានិងមធ្យមសិក្សាឡុកអាន (ឃុំតាន់ទៀន ទីក្រុងដុងណៃ) បាន​ឱ្យដឹងថា៖ «​សាលាកំពុងបំពាក់សម្ភារៈចាំបាច់ទាំងអស់ សម្រាប់សាលអាហារ និងកន្លែងសម្រាកស​ម្រា​ប់សិស្សានុសិស្ស​។ សាលអាហារមានផ្ទះបាយ តុ និងឧបករណ៍ទាំងអស់រួច​រាល់ដើម្បីបម្រើប្អូនៗផងដែរ​​។»​

ការអនុវត្ត​គំរូសាលាអន្តេវាសិកពាក់កណ្តាលនៅ​ក្នុងសាលាព្រំដែន​ជួយបន្ថយសម្ពាធយ៉ាងខ្លាំងសម្រាប់ប្រជាជន។ ពីមុន ចម្ងាយឆ្ងាយពីផ្ទះទៅសាលារៀនធ្វើឱ្យឪពុកម្តាយពិបាកនាំកូនទៅសាលា​។ ការដែលសិស្សានុសិស្សញ៉ាំបាយនិងសម្រាកថ្ងៃត្រង់នៅសាលា បានជួយឱ្យឪពុកម្តាយនឹងនរចិត្តធ្វើការ និងផលិតកម្ម៕​

ឃុំព្រំដែនចំនួន ៨ នៅក្នុងទីក្រុងដុងណៃ រួមមាន ឡុកថាញ់ ឡុកតាន់ ឡុកថាញ តាន់ទៀន ធៀនហ៊ុង ហ៊ុងភឿក ដាកអូ និងប៊ូយ៉ាម៉ាប មានផ្ទៃដីជាង ១.៣៤៣ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ១៤៥.៧០០ នាក់ ដែលក្នុងនោះជនជាតិភាគតិចមានចំនួនជាង ២៨%៕​