នៅលើ Telegram អភិបាលក្រុងគៀវ លោក Vitali Klitschko បាននិយាយថា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបានស្ទាក់ចាប់គោលដៅនៅក្នុងដែនអាកាសរដ្ឋធានី និងបានណែនាំប្រជាជនឱ្យស្នាក់នៅក្នុងជម្រក។
មុននោះ១ថ្ងៃ ខេត្ត Dnipropetrovsk និងខេត្ត Sumy នៃប្រទេសអ៊ុយក្រែនក៏បានរងការវាយប្រហារតាមអាកាសដែលបានសម្លាប់មនុស្សពីរនាក់ផងដែរ។
ការវាយប្រហារតាមអាកាសទាំងនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារ លើទីក្រុងជាច្រើនរបស់រុស្ស៊ី រួមទាំង Volgograd និង Belgorod។ យោងតាមអាជ្ញាធររុស្ស៊ី មនុស្សបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនោះ៕
