កែទម្រង់ផែនការមេកសាងរដ្ឋធានីហាណូយ ដល់ឆ្នាំ ២០៣០និងចក្ខុវិស័យដល់ឆ្នាំ២០៥០

(VOV)_នាព្រឹកថ្ងៃទី៣មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក​ Nguyen Tan Dung បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ​រាយការណ៍អំពីកែទម្រង់​
ផែនការមេកសាងរដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ​Nguyen Tan Dung បានលើកច្បាស់ថា៖ នេះ
គឺជាភារកិច្ចចាំបាច់​ចំពោះរដ្ឋធានីហាណូយ៖

“ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រួមសហការជាមួយ​រដ្ឋធានី
ហាណូយ និងតំបន់ជំវិញនានា ត្រូវស្ដា​ប្រព័ន្ធទន្លេនានាឡើងវិញ ​អោយមានសោ
ភ័ណភាពល្អ​ស្អាតផង ធ្វើដំណើរតាមផ្លូវទឹកផង។​ទន្ទឹមនឹងនោះ ខ្ញុំក៏ស្នើ​អោយ​រដ្ឋ
ធានីហាណូយត្រូវរៀបចំស្ថានីយបូមដើម្បីទប់ទល់នឹងការលិច​ទឹកក្នុងទីក្រុងទៀតផង៕”