ខេត្ត Ba Ria – Vung Tau រៀបចំការបោះឆ្នោតមុននៅលើសមុទ្រ

(VOV)_នាថ្ងៃទី២ ឧសភា នៅកងពល លេខ ៧១ ភូមិភាគទី២ កងទ័ពជើង​ទឹក វៀតណាម (ទីក្រុង Vung Tau ) ដំណាងមេបញ្ជាការដ្ឋាន ​ភូមិភាគទី​២ ​កងទ័ពជើងទឹកវៀតណាម បានទទួលឯកសារ និងឧបករណ៍នានា ពីគណៈកម្មាធិការទីក្រុង
Vung Tau រៀបចំការបោះឆ្នោត ដើម្បីរៀបចំ​ការបោះឆ្នោតមុន​សំរាប់បណ្ដាកងកម្លាំង
ដែលកំពុងបំពេញភារកិច្ចនៅតំបន់បាតសមុទ្រ ភាគខាងត្បូងវៀតណាម និងប្រជា
ជនដែលកំពុងនេសាទនៅលើសមុទ្រ។ តាមគំរោង ​ក្រុមបោះឆ្នោត នឹងរៀបចំការ
បោះឆ្នោត នៅមណ្ឌលចំនួន៤៧ ចាប់ពីតំបន់​សមុទ្រ Binh Thuan ( ភូមិភាគកណ្ដល)
ដល់តំបន់សមុទ្រខេត្ត Ca Mau ( ភាគខាងត្បូងវៀតណាម) ហើយសម្រេចនាថ្ងៃទី២០
ឧសភា៕