ស្តង់ទំនិញមួយនៅការតាំងពិព័រណ៍ (រូបថតៈ vov)

(VOVworld)-នាយប់ថ្ងៃទី៣០មិនា គណៈកម្មធិការប្រជាជនខេត្ត Ninh Thuan បាន
បើកការ តាំងពិព័រណ៍សមិទ្ធិផល២៥ឆ្នាំអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងលើកតម្កើង
ផលិតផល ពិសេសចំនួន៨ប្រភេទ។ តាមរយៈការតាំងពិព័រណ៍នេះ ខេត្ត Ninh
Thuan មានបំ ណងឧទ្ទេសនាមនូវសក្កានុភាព ឧត្តមភាពនិងសមិទ្ធផលថ្មីក្នុងការ
អភិវឌ្ឍន៍និងធ្វើ សមាហរណកម្មអន្តរជាតិទៅដល់ប្រជាជននិងភ្ញៀវទេសចរ ដៃគូ
វិនិយោគនិងសហ គ្រាសក្នុងនិងក្រៅប្រទេស។​ក្នុងឱកាសនេះ​ខេត្ត Ninh Thuan
បានលើកតម្កើងផលិតផលពិសេសរបស់ខេត្តចំនួន៨ប្រភេទ ក្នុងនោះមាន ផ្លែឈើ
សត្វ និងផលិត ផលសិប្បកម្មជាដើម។​លោក Phu Huu Minh Thuan តំណាងសហ
ករណ៍គ្រឿង ភាជន៍ Bau Truc ខេត្ត Ninh Thuan បានឲ្យដឹងថា៖

“ខ្ញុំសប្បាយចិត្តណាស់ ខណៈដែល គ្រឿងភាជន៍ Bau Truc បានទទួលស្គាល់
ជាផលិតផលពិសេស។ តាមនោះ យើងខ្ញុំនឹងផ្តោតសំខាន់លើការកែលំអគុណភាព
ធ្វើឲ្យផលិតផលកាន់តែសម្បូរបែបដើម្បីសមស្របជាមួយនឹងនិន្នាការធ្វើសមាហ
រណកម្ម”៕