ក្នុងយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ដើម្បីជំរុញការស្វែងរក ប្រមូលផ្តុំ​ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី មកទល់ពេលនេះ កងកម្លាំង​នានានៅក្នុងខេត្ត Tuyen Quang បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៤៩ គ្រោង រួមទាំងយុទ្ធជនពលីចំនួន ១៤៨នាក់ ដែលបានពលីជីវិតក្នុងការប្រយុទ្ធដើម្បីការពារព្រំដែនភាគខាងជើង និងយុទ្ធជនពលីម្នាក់ដែលបាន​ពលីជីវិតក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។ ក្នុងនោះ អដ្ឋិធាតុចំនួន ៥ គ្រោងមានព័ត៌មានពេញលេញ និងត្រូវបានប្រគល់ជូនទៅមូលដ្ឋាន និងក្រុមគ្រួសារវិញ។

នៅក្នុង​ពិធីនេះ វិយោគថារបស់​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang លោក Phan Huy Ngoc បាន​បន្លឺឡើងដោយ​រំជួលចិត្ត៖ “សាច់​ស្រស់ ឈាមស្រស់របស់វីរ​យុទ្ធជនពលីបានលាយ​បញ្ជូល​ជាមួយមាតុភូមិ ដោយរួមចំណែ​ក​ក្នុងការការពារ​អធិ​ប​តេ​យ្យភាពដ៏ពិសិដ្ឋរបស់មាតុ​ប្រទេស ដោយ​សរសេរជំពូកដ៏រុងរឿងនៅក្នុងប្រវត្តិសាស្ត្រជាតិ និងលើកកម្ពស់ចរិយាសម្បត្តិ ដ៏ថ្លៃថ្នូ​របស់កងទ័ពលោក​អ៊ំហូ។ ពលីកម្មដ៏ថ្លៃថ្លានេះ នឹងត្រូវបានមនុស្ស​ជំនាន់បច្ចុប្បន្ន និង​អនាគត់ ចារឹកទុក​ជារៀងរហូត”​៕​